ការផ្ដល់ប្រាក់ឧបត្ថម្ភជូនអ្នកទទួលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ
ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៦
ថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦៖ សាខាមូលនិធិជាតិជំនួយសង្គមខេត្តក្រចេះ សហការជាមួយមន្ត្រីពន្ធនាគារខេត្ត បានចុះប្រគល់ប្រាក់ឧបត្ថម្ភជូនអ្នកទទួលផលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារនៅខេត្តក្រចេះចំនួន១នាក់ ស្មើនឹងទឹកប្រាក់ចំនួន ៨០ ០០០រៀល។











