ការផ្សព្វផ្សាយអនុក្រឹត្យលេខ ២៦៥ អនក្រ.បក ស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង»
ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦
ថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦៖ លោកខឹម សំអាត អគ្គនាយករង តំណាងឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានអញ្ជើញដឹកនាំក្រុមការងារនៃអង្គភាពសវនកម្ម រៀបចំការផ្សព្វផ្សាយអនុក្រឹត្យលេខ ២៦៥ អនក្រ.បក ស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង»។ ការផ្សព្វផ្សាយនេះមានគោលបំណងដើម្បីបញ្រ្ជាបការយល់ដឹងតួនាទី ភារកិច្ចរបស់អង្គភាពសវនកម្មផ្ទៃក្នុង និងជាពិសេស ករណីយកិច្ចរបស់សវនដ្ឋាន ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៅសាខាមូលនិធិជាតិជំនួយសង្គមរាជធានីភ្នំពេញ និងខេត្តកណ្កាល ដែលមានសមាសភាពចូលរូមសរុបចំនួន២៦នាក់។

















