កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម លើកទី១០ អាណត្តិទី១ ឆ្នាំ២០២៥
ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៥
នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥៖ ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងស.អ.យ. និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម លើកទី១០ អាណត្តិទី១ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គនាយក តំណាងក្រសួង ស្ថាប័ន អគ្គនាយក ម.ជ.ជ. និងលោកស្រី ដែលជាអនុប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សាភិបាល និងលោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធនៃ ម.ជ.ជ.។ កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សា លើរបៀបវារៈដូចខាងក្រោម៖
១. ពិនិត្យ និងអនុម័តលើរបាយការណ៍វឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត
២. ពិនិត្យ និងអនុម័តគ្រោងថវិកា ផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៦ និងផែនការយុទ្ធសាស្ត្រថវិការឆ្នាំ២០២៦-២០២៨ របស់មូលនិធិជាតិជំនួយសង្គម។