កិច្ចប្រជុំផ្តល់បទសម្ភាសន៍ដល់អ្នកស្រាវជ្រាវឯករាជ្យ ស្តីពី “គម្រោងសុខភាពតាមព្រំដែន”

ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៦

ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បន្ទប់ប្រជុំនាយកដ្ឋានគោលនយោបាយ និងនីតិកម្ម លោក ហួ តុលា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម បានដឹកនាំកិច្ចប្រជុំផ្តល់បទសម្ភាសន៍ដល់អ្នកស្រាវជ្រាវឯករាជ្យ ស្តីពី “គម្រោងសុខភាពតាមព្រំដែន” ជាគម្រោងអនុវត្តសាកល្បងនៅខេត្តបន្ទាយមានជ័យ ដែលគម្រោងនេះមានគោលបំណងបង្កើតគំរូផ្តល់ការគាំទ្រផ្នែកធានារ៉ាប់រងសុខភាពសង្គមដល់ជនចំណាកស្រុកនៅតាមព្រំដែន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃមូលនិធិជាតិជំនួយសង្គម។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.