កិច្ចប្រជុំផ្សព្វផ្សាយសកម្មភាពអាទិភាពរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងកាប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0)

ថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៦

ទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ លោក ហួ តុលា អគ្គនាយករងមូលនិធិជាតិជំនួយសង្គមងតំណាង ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញចូលរួមកិច្ចប្រជុំ កម្មវិធីផ្សព្វផ្សាយសកម្មភាពអាទិភាពរបស់ក្រសួងស.អ.យ. ក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0)» ក្រោមអធីបតីភាព ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។កិច្ចប្រជុំខាលើមានគោលបំណងសំខាន់គឺដើម្បីផ្សព្វផ្សាយសកម្មភាពអាទិភាពរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលទទួលបានការឯកភាពដាក់បញ្ចូលនៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ជូនដល់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង បានជ្រាបជាព័ត៌មាន នឹងអាចបង្កើតជាគម្រោង ឬផែនការនានាដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ ឯកឧត្តមអគ្គនាយក អគ្គនាយករង លោក លោកស្រីប្រធាន និងតំណាងនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.