ក្រុមការងារសាខាមូលនិធិជាតិជំនួយសង្គមខេត្តសៀមរាបបាននាំយកនូវសាររំលែកមរណទុក្ខជូនក្រុមគ្រូសារលោកអ៊ួន អ៊ាត ប្រធានការិយាល័យជំនួយសង្គម នៃសាខាមូលនិធិជាតិជំនួយសង្គមខេត្តសៀមរាប

ថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៦

ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ លោកស្រី ភា សុខសាន្ដ ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តសៀមរាប តំណាងឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានដឹកនាំក្រុមការងារយកនូវសាររំលែកទុក្ខចំពោះ ឧបាសិកា ឡឹក យី ត្រូវជាម្តាយបង្កើតរបស់ លោកអ៊ួន អ៊ាត ប្រធានការិយាល័យជំនួយសង្គម នៃសាខាមូលនិធិជាតិជំនួយសង្គមខេត្តសៀមរាប ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ ក្នុងជន្មាយុ៧0ឆ្នាំ ដោយជរាពាធ ដែលមរណភាព ឧបាសិកា ឡឹក យី គឺជាការបាត់បង់អ្នកម្ដាយនិងម្តាយក្មេកជាទីគោរពស្រលាញ់បំផុត ។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.