គ្រួសារសពអតីតយុទ្ធជន ជាជនពិការចំនួន ១គ្រួសារ ទទួលបានប្រាក់បេឡាមរណសង្គ្រោះ
ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៦
ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រះសីហនុ បានសហការជាមួយលេខាធិការដ្ឋាននៃសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្ត ព្រះសីហនុ (អ.ន.ក.) ចុះប្រគល់ប្រាក់បេឡាមរណសង្គ្រោះ ចំនួន ៤.០០០.០០០ រៀល (បួនលានរៀល) ជូនគ្រួសារសពអតីតយុទ្ធជន ជាជនពិការចំនួន ១គ្រួសារ ទទួលមរណភាព កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយរោគាពាធ អាសយដ្ឋាននៅភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។











