ពិធីប្រគល់ប្រាក់បេឡាមរណសង្គ្រោះជូននិវត្តជនចំនួន ១នាក់
ថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៦
ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនបានចូលរួមពិធីប្រគល់ប្រាក់បេឡាមរណសង្គ្រោះដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ប៉ៃលិនរួមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ ទៅប្រគល់ប្រាក់ជូនគ្រួសារសពជាសមាជិកសមាគមអតីតយុទ្ធជនចំនួន ០១គ្រួសារ មានទីលំនៅភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ខេត្តប៉ៃលិន បានទទួលមរណភាពកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយរោគាពាធ។










