វគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យា និងជំរុញការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត
ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៦
ថ្ងៃទី១៧ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារ ម.ជ.ជថ្នាក់កណ្តាលដឹកនាំដោយ លោក អ៊ុច គឹមនី អនុប្រធាននាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ដល់សាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ស្តីពី៖
១- ការសរសេរលិខិតរដ្ឋបាល សម្រាប់សាខាមូលនិធិជាតិជំនួយសង្គមរាជធានីខេត្ត
២-ការពង្រឹងការគ្រប់គ្រងវត្តមានមន្ត្រីរាជការ និងបុគ្គលិកជាប់ កិច្ចសន្យា
៣- ការងាររបស់ផ្នែកសហប្រតិបត្តិការ
៤-ផ្នែកទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយព័ត៌មាន។
ដែលមានសមាសភាពចូលរួមៈ
– ក្រុមការងារថ្នាក់កណ្តាល
– ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកសាខាម.ជ.ជ.ទាំង៤ខេត្ត។

















