វេទិកាអន្តរជាតិ ចែករំលែកអំពីបទពិសោធអំពីកំណែទម្រង់ និងវឌ្ឍនភាពលើប្រព័ន្ធគ្រប់គ្រងឌីជីថល ក្នុងប្រព័ន្ធសន្តិសុខសង្គម ប្រព័ន្ធជំនួយសង្គម និងការធានារ៉ាប់រងសង្គម
ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣
ទីក្រុងហៃផុង ថ្ងៃទី២៩-៣១ ខែមីនា ឆ្នាំ២០២៣ លោក ហួ តុលា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម បានអញ្ចើញចូលរួម និងចែករំលែកបទពិសោធ និងវឌ្ឍនភាពលើប្រព័ន្ធឌីជីថល របស់មូលនិធិជាតិជំនួយសង្គម ក្នុងវេទិកាអន្តរជាតិ ចែករំលែកអំពីបទពិសោធអំពីកំណែទម្រង់ និងវឌ្ឍនភាពលើប្រព័ន្ធគ្រប់គ្រងឌីជីថល ក្នុងប្រព័ន្ធសន្តិសុខសង្គម ប្រព័ន្ធជំនួយសង្គម និងការធានារ៉ាប់រងសង្គម ក្នុងទីក្រុង ហៃ ផុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕