កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

(ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៤)

កម្មវិធីនេះជាអ្វី?

កម្មវិធីនេះ ជាកម្មវិធីដែលបានដាក់ដំណើរការចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រាលការលំបាករបស់ប្រជាជនដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ជាពិសេសប្រជាជនក្រីក្រ និងជនងាយរងគ្រោះដែលមានចំណូលទាប។

គ្រួសារក្រីក្រ
icon-កម្មវិធីនេះ មានគោលបំណងអ្វី ?

កម្មវិធីនេះ មានគោលបំណងអ្វី ?

ផ្តល់នូវកិច្ចគាំពារដើម្បីរក្សាលំនឹងជីវភាពរស់នៅសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។
icon-កម្មវិធីនេះ សម្រាប់អ្នកណា ?

កម្មវិធីនេះ សម្រាប់អ្នកណា ?

គ្រួសារក្រីក្រដែលមានបណ្ណសមធម៌ (ក្រ១ និងក្រ២)

ដែលមានសុពលភាព និងបានទៅផ្ទៀងផ្ទាត់ឈ្មោះក្នុងកម្មវិធីនៅសាលាឃុំ សង្កាត់។

តើអត្ថប្រយោជន៍ពីកម្មវិធីមានអ្វីខ្លះ?

 គ្រួសារក្រីក្រ នឹងទទួលបានប្រាក់ឧបត្ថម្ភទៅតាមតំបន់ដូចខាងក្រោម៖

១.ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទីប្រជុំជនក្នុងរាជធានីភ្នំពេញ

លរ ប្រភេទមុខសញ្ញាក្រុមជនគោលដៅ ប្រាក់ឧបត្ថម្ភក្នុងមួយខែតាមកម្រិតក្រីក្រ
ក្រីក្រ១ ក្រីក្រ២
១ គ្រួសារមានបណ្ណសមធម៌(ប្រភេទ១និងប្រភេទ២) ១២០ ០០០រៀល ១២០ ០០០រៀល
២ កុមារអាយុពី០-៥ ឆ្នាំក្នុងម្នាក់ៗ ៤០ ០០០រៀល ២៨ ០០០រៀល
៣ ជនមានពិការភាពក្នុងម្នាក់ៗ ៤០ ០០០រៀល ២៨ ០០០រៀល
៤ មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើងក្នុងម្នាក់ៗ ៤០ ០០០រៀល ២៨ ០០០រៀល
៥ គ្រួសារក្រីក្រដែលមានសមាជិកផ្ទុកមេរោគអេដស៍ ៤០ ០០០រៀល ២៨ ០០០រៀល

២.ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទីប្រជុំជនក្រៅរាជធានីភ្នំពេញ

លរ ប្រភេទមុខសញ្ញាក្រុមជនគោលដៅ ប្រាក់ឧបត្ថម្ភក្នុងមួយខែតាមកម្រិតក្រីក្រ
ក្រីក្រ១ ក្រីក្រ២
១ គ្រួសារមានបណ្ណសមធម៌(ប្រភេទ១និងប្រភេទ២) ១២០ ០០០រៀល ១២០ ០០០រៀល
២ កុមារអាយុពី០-៥ ឆ្នាំក្នុងម្នាក់ៗ ៤០ ០០០រៀល ២៨ ០០០រៀល
៣ ជនមានពិការភាពក្នុងម្នាក់ៗ ៤០ ០០០រៀល ២៨ ០០០រៀល
៤ មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើងក្នុងម្នាក់ៗ ៤០ ០០០រៀល ២៨ ០០០រៀល
៥ គ្រួសារក្រីក្រដែលមានសមាជិកផ្ទុកមេរោគអេដស៍ ៤០ ០០០រៀល ២៨ ០០០រៀល

៣.ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនៅជនបទ

លរ ប្រភេទមុខសញ្ញាក្រុមជនគោលដៅ ប្រាក់ឧបត្ថម្ភក្នុងមួយខែតាមកម្រិតក្រីក្រ
ក្រីក្រ១ ក្រីក្រ២
១ គ្រួសារមានបណ្ណសមធម៌(ប្រភេទ១និងប្រភេទ២) ៨០ ០០០រៀល ៨០ ០០០រៀល
២ កុមារអាយុពី០-៥ ឆ្នាំក្នុងម្នាក់ៗ ២៤ ០០០រៀល ១៦ ០០០រៀល
៣ ជនមានពិការភាពក្នុងម្នាក់ៗ ២៤ ០០០រៀល ១៦ ០០០រៀល
៤ មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើងក្នុងម្នាក់ៗ ២៤ ០០០រៀល ១៦ ០០០រៀល
៥ គ្រួសារក្រីក្រដែលមានសមាជិកផ្ទុកមេរោគអេដស៍ ២៤ ០០០រៀល ១៦ ០០០រៀល
icon-តើធ្វើដូចម្តេច អ្នកអាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធី?

តើធ្វើដូចម្តេច អ្នកអាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធី?

ដំណាក់កាលដំបូង

សមាជិកគ្រួសារដែលមានបណ្ណសមធម៌មានសុពលភាព ត្រូវទៅផ្ទៀងផ្ទាត់ក្នុងកម្មវិធីនៅសាលាឃុំ សង្កាត់ណាមួយក៏បាន។ ករណីបណ្ណសមធម៌ មិនមានបិទរូបថត ត្រូវយកភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ ករណីដែលគ្រួសារមិនអាចមកផ្ទៀងផ្ទាត់ឈ្មោះបាន អាចឱ្យតំណាងស្របច្បាប់ដែលទទួលស្គាល់ពីមេឃុំ ចៅសង្កាត់ មកផ្ទៀងផ្ទាត់ឱ្យខ្លួនបាន។

ដំណាក់កាលបន្តបន្ទាប់

ក្នុងអំឡុងពេលផ្ទៀងផ្ទាត់នៅសាលាឃុំ សង្កាត់ សមាជិកគ្រួសារដែកមានបណ្ណសមធម៌នឹងទទួលបានការជូនដំណឹងពីចំនួនប្រាក់ឧបត្ថម្ភសរុបប្រចាំខែ កាលបរិច្ឆេទនៃការបើកប្រាក់បន្ទាប់ ការបើកប្រាក់នៅបញ្ជរវីង និងការយកបណ្ណសមធម៌ទៅជាមួយនៅពេលបើកប្រាក់។

នៅខែបន្ទាប់​ សមាជិកគ្រួសារណាម្នាក់ដែលមានបណ្ណសមធម៌ និងមានឈ្មោះក្នុងបណ្ណ អាចបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងណាមួយ ដោយយកមកជាមួយនូវបណ្ណសមធម៌។ ភ្នាក់ងារធនាគារវីង ត្រូវផ្ទៀងផ្ទាត់លេខគណនីធនាគារ តាមលេខបណ្ណសមធម៌ ហើយអ្នកទទួលផលវាយលេខកូដសម្ងាត់គណនីរបស់ខ្លួន និងថតរូបអ្នកបើកប្រាក់ដោយមានកាន់បណ្ណសមធម៌ រួចបញ្ជូលរូបថតទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន មុននឹងផ្តល់ប្រាក់ជូនអ្នកទទួលផល។ ចំណាំ៖ សមាជិកគ្រួសារដែលមានបណ្ណសមធម៌ មិនអាចឱ្យអ្នកដទៃក្រៅពីសមាជិកគ្រួសារដែលមានឈ្មោះក្នុងបណ្ណ ឬតំណាងស្របច្បាប់ ដែលទទួលស្គាល់ពីមេឃុំ ចៅសង្កាត់ ទៅបើកប្រាក់ឧបត្ថម្ភជំនួសខ្លួនឡើយ។ ករណីអនុវត្តផ្ទុយពីនេះ អ្នកប្រព្រឹត្តនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

This site is registered on wpml.org as a development site.