ការបើកផ្តល់ប្រាក់ឧបត្ថម្ភកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ នៅរាជធានីភ្នំពេញ ខេត្តកំពត និងខេត្តបាត់ដំបង
ថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៦
ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦៖ ក្រុមការងារសាខាមូលនិធិជាតិជំនួយសង្គមរាជធានីភ្នំពេញ ខេត្តកំពត និងខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីមណ្ឌលអប់រំកែប្រែទី២ និងមន្ត្រីនៅពន្ធនាគារខេត្ត ដើម្បីបើកផ្តល់ប្រាក់ឧបត្ថម្ភជូនអ្នកទទួលផលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារតាម៖
១. រាជធានីភ្នំពេញ បានចំនួន៣នាក់ ស្មើនឹងទឹកប្រាក់ចំនួន ២៤០ ០០០រៀលគត់
២. ខេត្តកំពត បានចំនួន១នាក់ ស្មើនឹងទឹកប្រាក់ចំនួន ៨០ ០០០រៀល
៣. ខេត្តបាត់ដំបង ចំនួន១នាក់ ស្មើនឹងទឹកប្រាក់ចំនួន ៨០ ០០០រៀល
*សរុបចំនួន៥នាក់ ស្មើនឹងទឹកប្រាក់ចំនួន ៤០០ ០០០រៀល។














