កិច្ចប្រជុំពិភាក្សា ស្តីពីការចុះធ្វើអធិការកិច្ច នៅមូលនិធិជាតិជំនួយសង្គម សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ដែលជាផ្នែកមួយនៃការចុះធ្វើអធិការកិច្ចនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី១៦ ខែកក្កដា២០២៦ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោកជំទាវ អ៊ុយ ច័ន្ទនិមល អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម បានទទួលជួបពិភាក្សា ជាមួយគណៈប្រតិភូក្រសួងអធិការកិច្ច ដឹកនាំដោយឯកឧត្តម មាស សុគន្ធ អគ្គនាយករង និងជាអនុប្រធានគណៈប្រតិភូ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានគណៈប្រតិភូអំពីការផ្តល់កិច្ចសហការ និងសម្របសម្រួលលើកម្មវិធីការងាររបស់គណៈប្រតិភូអធិការកិច្ច ជាមួយនឹងអង្គភាព និងនាយកដ្ឋានជំនាញពាក់ព័ន្ធរបស់មូលនិធិជាតិជំនួយសង្គម សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ។ ជាមួយគ្នានេះដែរ គោលបំណងនៃការចុះធ្វើអធិការកិច្ចខាងលើនេះ ផ្តោតលើ៖ ការគ្រប់គ្រង និងការគាំពារដល់មុខសញ្ញាក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងកិច្ចលទ្ធកម្មសាធារណៈ ជាដើម ដើម្បីរួមចំណែកក្នុងការអនុវត្តស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់អភិបាលកិច្ចល្អ។

















