កិច្ចប្រជុំអន្តរក្រសួង លើករណីផ្ទេរយោធិនពិការ និងនិវត្តជន ជាអតីតមន្ត្រីបុគ្គលិកបម្រើការងារនៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ពីក្រសួងការពារជាតិ ឱ្យមកទទួលប្រាក់ឧបត្ថម្ភគោលនយោបាយប្រចាំខែនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៦
ទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម អញ្ជើញសម្របសម្រួលកិច្ចប្រជុំអន្តរក្រសួង ជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ឡាយ សុខឃៀង ប្រធាននាយកដ្ឋានថវិកានីយកម្មនៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើករណីផ្ទេរយោធិនពិការ និងនិវត្តជន ជាអតីតមន្ត្រីបុគ្គលិកបម្រើការងារនៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ពីក្រសួងការពារជាតិ ឱ្យមកទទួលប្រាក់ឧបត្ថម្ភគោលនយោបាយប្រចាំខែនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន តំណាងក្រសួងការពារជាតិ លោក លោកស្រី អនុប្រធាននាយកដ្ឋាន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃមូលនិធិជាតិជំនួយសង្គម ។

















