កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់មូលនិធិជាតិជំនួយសង្គម លើកទី៤ អាណតិ្តទី២ ឆ្នាំ២០២៦

ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៦

ទីស្ដីការក្រសួង ស.អ.យ. នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦៖ ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់មូលនិធិជាតិជំនួយសង្គម លើកទី៤ អាណតិ្តទី២ ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាភិបាលរបស់ម.ជ.ជ. និងថ្នាក់ដឹកនាំរបស់ម.ជ.ជ.។ កិច្ចប្រជុំនេះមានការពិភាក្សា និងឆ្លងរបៀបវារៈដូចខាងក្រោម៖
– សំណើសុំពិនិត្យ និងអនុម័តរបាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្តរបស់ម.ជ.ជ.
– សំណើសុំពិនិត្យ និងអនុម័តផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩ និងគម្រោងថវិកាប្រចាំឆ្នាំ២០២៧របស់ ម.ជ.ជ.
– សំណើសុំពិនិត្យ និងអនុម័តប្រកាសស្ដីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអ្នកទទួលផលក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៃម.ជ.ជ.

– ការងារផ្សេងៗ។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.