កិច្ចប្រជុំស្តីពី ការផ្ទៀងផ្ទាត់ (Validation Workshop) លទ្ធផលនៃការវាយតម្លៃដំណើរការ នៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។

ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៦

ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ តបតាមការចាត់តាំងពី ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម លោក ជួរ រតនៈ អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម  បានដឹកនាំកិច្ចប្រជុំស្តីពី ការផ្ទៀងផ្ទាត់ (Validation Workshop) លទ្ធផលនៃការវាយតម្លៃដំណើរការ នៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ។ ក្នុងគោលបំណងដើម្បីពិនិត្យ និងផ្ដល់ធាតុចូលបន្ថែមពីនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធលើរបកគំហើញនៃលទ្ធផលការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកប្រធាននាយកដ្ឋាន អង្គភាព លោក លោកស្រី អនុប្រធាននាយកដ្ឋាន អង្គភាព ប្រធានការិយាល័យ និងមន្ដ្រីជំនាញពាក់ពន្ធ័របស់មូលនិធិជាតិជំនួយសង្គម ។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.