ការផ្សព្វផ្សាយពីអនុក្រឹត្យលេខ ២៦៥ អនក្រ.បក ស្តីពី “ការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង”
ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៦
ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោក ខឹម សំអាត អគ្គនាយករងទទួលបន្ទុកអង្គភាពសវនកម្មផ្ទៃក្នុង និងលោក សាន ផារ៉ែន ប្រធានអង្គភាពសវនកម្មផ្ទៃក្នុង និងមន្ត្រីជំនាញ បានធ្វើការផ្សព្វផ្សាយអនុក្រឹត្យលេខ ២៦៥ អនក្រ.បក ស្តីពី “ការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង”។ ការផ្សព្វផ្សាយអនុក្រឹត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីបញ្រ្ជាបការយល់ដឹងអំពីតួនាទីភារកិច្ចរបស់អង្គភាពសវនកម្មផ្ទៃក្នុង និង ជាពិសេស ករណីយកិច្ចរបស់សវនដ្ឋាន ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ។

















