កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម លើកទី៣ អាណត្តិទី២

ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៦

ទីស្ដីការក្រសួងសង្គមកិច្ច៖ ថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិជាតិជំនួយសង្គម បានដឹកនាំ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម លេីកទី៣ អាណត្តិទី២។
កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក តំណាងក្រសួង ស្ថាប័ន អគ្គនាយក ម.ជ.ជ. ដែលជាអនុប្រធាន សមាជិក សមាជិកា តំណាងបុគ្គលិកដែលជាសមាជិកស្វ័យប្រវត្តិ ក្រុមប្រឹក្សាភិបាល និងលោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន អង្គភាពនិងមន្ត្រីជំនាញពាក់ព័ន្ធនៃ ម.ជ.ជ.។
កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សា លេីរបៀបវារៈចំនួន៤ ដូចខាងក្រោម៖
១. សំណើសុំពិនិត្យ និងអនុម័តរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍លទ្ធកម្មសាធារណៈប្រចាំឆ្នាំ២០២៥ នៃមូលនិធិជាតិជំនួយសង្គម
២. ពិនិត្យរបាយការណ៍វឌ្ឍនភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្តរបស់មូលនិធិជាតិជំនួយសង្គម
៣. ស្នើសុំពិនិត្យ និងសម្រេចការតែងតាំងសមាសភាពមន្ត្រី នៃមូលនិធិជាតិជំនួយសង្គម

៤. ការងារផ្សេងៗ៕

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.