កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០៦ សរ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧។

ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦

នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦៖ តាមការចាត់តាំងរបស់ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោកជំទាវ អ៊ុយ ច័ន្ទនិមល អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០៦ សរ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ដោយមានការអញ្ជើញចូលរួមពីតំណាងគ្រប់នាយកដ្ឋាន និងអង្គភាពក្រោមចំណុះមូលនិធិជាតិជំនួយសង្គម។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្រោមការសម្របសម្រួលរបស់នាយកដ្ឋានគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ និងគណនេយ្យដែលជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុរបស់មូលនិធិជាតិជំនួយសង្គម។
កិច្ចប្រជុំនេះ ផ្តោតទៅលើចំណុចសំខាន់ៗដូចខាងក្រោម៖
១- ណែនាំជារួមអំពីក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រយៈពេលមធ្យម, គោលការណ៍រួម នៃការគ្រោងថវិកាឆ្នាំ២០២៧, និងនីតិវិធីនៃការរៀបចំថវិកាឆ្នាំ២០២៧ របស់មូលនិធិជាតិជំនួយសង្គម

២-ត្រៀមលក្ខណៈបុរេសកម្ម និងសកម្មក្នុងការអនុវត្តនូវនីតិវិធីហិរញ្ញវត្ថុថ្មីៗ ក្នុងបរិបទនៃការធ្វើទំនើបកម្មក្របខណ្ឌច្បាប់ និងបច្ចេកវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលរួមមាន៖ ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ,ការអនុវត្តច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣, អនុក្រឹត្យ ស្តីពីគ្រប់គ្រងថវិកា និងគណនេយ្យសាធារណៈឆ្នាំ២០២៣, អនុក្រឹត្យ ស្តីពីការគ្រេប់គ្រងថវិកា គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ ឆ្នាំ២០២៤,ប្រកាស ស្តីពីវិធាន និងនីតិវិធីអនុវត្តថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ ឆ្នាំ២០២៥ និងប្រកាស ស្តីពីសិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិកាឆ្នាំ២០២១ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងនីតិវិធីហិរញ្ញវត្ថុ ផ្សេងៗទៀត។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.