កិច្ចប្រជុំពិភាក្សាជាមួយអ្នកជំនាញការរបស់អង្គការ ILO អំពីការផ្តល់ធាតុចូលសម្រាប់ការត្រួតពិនិត្យចំណាយគាំពារសង្គម

ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៦

នៅរសៀលថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦៖ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានទទួលជួបពិភាក្សាជាមួយអ្នកជំនាញការរបស់អង្គការ ILO អំពីការផ្តល់ធាតុចូលសម្រាប់ការត្រួតពិនិត្យចំណាយគាំពារសង្គម។
នៅក្នុងជំនួបនេះបានផ្តោតលើការត្រួតពិនិត្យចំណាយគាំពារសង្គមក្នុងបរិបទប្រទេសកម្ពុជា ដែលអង្គការ ILO បាននិងកំពុងអនុវត្ត ជាផ្នែកមួយនៃកាតាលីករសាកលស្តីពីការងារសមរម្យ និងការគាំពារសង្គម (Global Accelerator on Jobs and Social Protection)។ ការត្រួតពិនិត្យចំណាយគាំពារសង្គម (SPER) នឹងពិនិត្យមើលលើកម្រិត និងការវិភាជន៍ចំណាយសាធារណៈសម្រាប់វិស័យគាំពារសង្គម និងការវាយតម្លៃអំពីសង្គតិភាពទៅនឹងយុទ្ធសាស្ត្រ និងគោលដៅរបស់ប្រទេសកម្ពុជា ព្រមទាំងព្យាករអំពីតម្រូវការហិរញ្ញប្បទានសម្រាប់ការពង្រីកវិសាលភាពកិច្ចគាំពារសង្គមទៅក្រុមគោលដៅដែលពុំទាន់ទទួលបានការគ្របដណ្តប់។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដូចជា លោកជំទាវអគ្គនាយករង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធនៃម.ជ.ជ.។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.