កិច្ចប្រជុំ ស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ

ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦៖ សាខាមូលនិធិជាតិជំនួយសង្គមខេត្តកណ្តាល សហការជាមួយរដ្ឋបាលស្រុកអង្គស្នួល បានរៀបកិច្ចប្រជុំ ស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក្រោមអធិបតីភាព លោកស្រី ឈិន ស៊ីថា  អភិបាលរង និងលោក វិន សារឿន ប្រធានសាខា ម.ជ.ជ.ខេត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖

-លោកប្រធានការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមស្រុក

-លោកប្រធានការិយាល័យ អប់រំយុវជននិងកីឡាស្រុក

-លោកប្រធានការិយាល័យស្រុកប្រតិបត្តិ

-លោក លោកស្រី មេឃុំ

-មន្ត្រីទទួលបន្ទុកកម្មវិធីជំនួយសង្គមឃុំ

សរុបចំនួន២៣រូប នៅសាលប្រជុំនៃសាលាស្រុកអង្គស្នួល ខេត្តកណ្តាល។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.