កិច្ចប្រជុំ ស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ
ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៦
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦៖ សាខាមូលនិធិជាតិជំនួយសង្គមខេត្តកណ្តាល សហការជាមួយរដ្ឋបាលក្រុងតាខ្មៅ បានរៀបកិច្ចប្រជុំ ស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក្រោមអធិបតីភាព លោក វិន សារឿន ប្រធានសាខា ម.ជ.ជ.ខេត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ការិយាល័យ អប់រំយុវជននិងកីឡាក្រុង ការិយាល័យក្រុង ប្រតិបត្តិ និងលោក លោកស្រី ជាចៅសង្កាត់ព្រមទាំងមន្ត្រីទទួលបន្ទុកកម្មវិធីជំនួយសង្គមសង្កាត់ សរុបចំនួន២៣រូប នៅសាលប្រជុំនៃសាលាក្រុង ខេត្តកណ្តាល។

















