គ្រួសារសពអតីតមន្ត្រីរាជការសុីវិល និងអតីតយុទ្ធជន នៅខេត្តសៀមរាប និងខេត្តព្រៃវែង ចំនួន ១៧គ្រួសារ បានទទួលប្រាក់ធានារ៉ាប់រងសង្គម ពីរាជរដ្ឋាភិបាល

ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៦

ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំនួយសង្គមខេត្តសៀមរាប និងខេត្តព្រៃវែងបានរៀបចំពីធីប្រគល់ប្រាក់ និងមូលប្បទានប័ត្រ របបសន្តិសុខសង្គម ដូចខាងក្រោម៖

+ខេត្តសៀមរាប

ជូនគ្រួសារសពនិវត្តជន អតីតមន្រ្តីរាជការស៊ីវិល ចំនួន ០៨គ្រួសារ ក្នុងនោះមាន៖ និវត្តជន ០៦សព និង ជនបាត់បង់សម្បទាវិជ្ជាជីវៈ ០២សព។

+ខេត្តព្រៃវែង

ជូនគ្រួសារសពអតីតយុទ្ធជនសរុបចំនួន ៩ សព (ប្រគល់ជាសាច់ប្រាក់ចំនួន ៣នាក់ ស្មើថវិកា ៣៨ ៩៨៧ ០០០រៀល និងជាមូលប្បទានប័ត្រចំនួន ៦នាក់ ស្មើថវិកាចំនួន ៨២ ៨៣៧ ៧៦០រៀល) ក្នុងនោះមាន និវត្តជន ១នាក់ និង ជនពិការ ៨នាក់ សរុបជាទឹកប្រាក់ ១២១ ៨២៤ ៧៦០ រៀល។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.