គ្រួសារសពអតីតយុទ្ធជន នៅខេត្តកំពង់ឆ្នាំង ចំនួន ០៤គ្រួសារ បានទទួលប្រាក់ធានារ៉ាប់រងសង្គម ពីរាជរដ្ឋាភិបាល
ថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៦
ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធីសំណេះសំណាល និងប្រគល់ជាមូលប្បទានបត្រជូនគ្រួសារសពអតីតយុទ្ធជនចំនួន ០៤គ្រួសារ ស្មើទឹកប្រាក់សរុបចំនួន៥៧,៨៤០,០០០រៀល។













