សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង សៀវភៅប្រតិបត្តិគោលស្តីពី ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន
ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៦
នៅព្រឹកថ្ងៃទី១៣ ខែកឆ្នាំ២០២៦៖ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសៀវភៅប្រតិបត្តិគោល ស្តីពី ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន កម្រិតផ្ទៃក្នុង ម.ជ.ជ. ។ ក្នុងគោលបំណងដើម្បីពិនិត្យ និងផ្តល់ធាតុចូលលើសៀវភៅប្រតិបត្តិគោល ឱ្យមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ មុនឈានដល់ការពិនិត្យពិគ្រោះយោបល់ កម្រិតអន្តរស្ថាប័ន។ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋាន អង្គភាព លោក លោកស្រី អនុប្រធាននាយកដ្ឋាន អង្គភាព ប្រធានការិយាល័យ នៃមូលនិធិជាតិជំនួយសង្គម និងតំណាងអង្គការUNICEF សរុបចំនួន ៥០រូប។

















