កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស នៃ “គណៈកម្មការអន្ដរក្រសួង ដើម្បីរៀបចំកំណត់ទុនគ្រាដំបូង របស់មូលនិធិជាតិជំនួយសង្គម ដែលត្រូវបានបង្កើតជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្រោមអាណាព្យាបាលបច្ចេកទេស នៃ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា”

ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២៦

នាព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម និងជាអនុប្រធានគណៈកម្មការអន្ដរក្រសួង, លោកជំទាវ អ៊ុយច័ន្ទនិមល អគ្គនាយករង និងជាសមាជិកគណៈកម្មការអន្ដរក្រសួង បានចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស នៃ “គណៈកម្មការអន្ដរក្រសួង ដើម្បីរៀបចំកំណត់ទុនគ្រាដំបូង របស់មូលនិធិជាតិជំនួយសង្គម ដែលត្រូវបានបង្កើតជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្រោមអាណាព្យាបាលបច្ចេកទេស នៃ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា” ជាមួយនឹងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានលោក សូរ សារិទ្ធ និងលោក ស្វាយ គុណ្ណាវុទ្ធ អនុប្រធាននាយកដ្ឋានសហគ្រាសសាធារណៈ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងជាសមាជិកគណៈកម្មការអន្ដរក្រសួង។ ការពិភាក្សា ផ្តោតទៅលើ៖
១.រៀបចំបូកសរុបតារាងចលនទ្រព្យ និងអចលនទ្រព្យ ស្ថានភាពឥណទេយ្យ បំណុល រតនវត្ថុ និងទ្រព្យសម្បត្តិដទៃផ្សេងទៀតទាំងអស់របស់មូលនិធិជាតិជំនួយសង្គម គិតមកត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២.ការត្រៀមលក្ខណៈចុះធ្វើសារពើភណ្ឌ ត្រួតពិនិត្យ និងវាយតម្លៃឡើងវិញនូវចលនទ្រព្យ និងអចលនទ្រព្យ ស្ថានភាពឥណទេយ្យ បំណុល រតនវត្ថុ និងទ្រព្យសម្បត្តិដទៃផ្សេងទៀតទាំងអស់របស់មូលនិធិជាតិជំនួយសង្គម នៅតាមបណ្តានាយកដ្ឋាន/អង្គភាព និងសាខាមូលនិធិជាតិជំនួយសង្គមទាំង២៥ រាជធានី-ខេត្តចំណុះឱ្យមូលនិធិជាតិជំនួយសង្គម ដើម្បីដាក់ជូនគណៈកម្មការអន្តរក្រសួង ពិនិត្យ និងសម្រេច
៣.រៀបចំតារាងតុល្យការចាប់ផ្តើមកំណត់ទុនគ្រាដំបូងសម្រាប់ការិយបរិច្ឆេទថ្ងៃទី១ ខែមករា ឆ្នាំ២០២៦
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកាគណៈកម្មការ
អន្ដរក្រសួង និងមន្ដ្រីជំនាញពាក់ពន្ធ័របស់មូលនិធិជាតិជំនួយសង្គម។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.