ពិធីបើកសិក្ខាសាលាស្តីពី “ការពិភាក្សា និងពិគ្រោះយោបល់លើសេចក្តីព្រាង ស្តីពីនីតិវិធីប្រតិបត្តិគោល(SOP) សម្រាប់ដោះស្រាយចម្ងល់ បណ្តឹង និងវិវាទ នៃមូលនិធិជាតិជំនួយសង្គម”

ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៦

រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោក ជួរ រតនៈ អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពិភាក្សា និងពិគ្រោះយោបល់លើសេចក្តីព្រាង ស្តីពីនីតិវិធីប្រតិបត្តិគោល សម្រាប់ដោះស្រាយចម្ងល់ បណ្តឹង និងវិវាទ នៃមូលនិធិជាតិជំនួយសង្គម” នៅសណ្ឋាគារ សាន់វេ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់ ប្រមូលធាតុចូល លើសេចក្តីព្រាង ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ អាចយកទៅអនុវត្តបានដោយរលូន ក្នុងការឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង និងតម្រូវការបស់អ្នកទទួលផល ដែលស្ថិតនៅក្រោមការគ្រប់គ្រង និងផ្តល់សេវា របស់មូលនិធិជាតិជំនួយសង្គម។សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន អង្គភាព លោក លោកស្រី អនុប្រធាននាយកដ្ឋាន អង្គភាព ប្រធានការិយាល័យ នៃមូលនិធិជាតិជំនួយសង្គម និងតំណាង GIZ សរុបចំនួន ៣៥នាក់។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.