វគ្គបណ្តុះបណ្តាល ស្ដីពី «ការពង្រឹងសមត្ថភាពរបស់មន្ត្រីផ្នែកទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាន»
ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៦
នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានអញ្ជើញជាគណៈអធិបតីបើកវគ្គបណ្តុះបណ្តាល ស្ដីពី «ការពង្រឹងសមត្ថភាពរបស់មន្ត្រីផ្នែកទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាន» នៅសណ្ឋាគារខេមរា ប៊ូទិក ខេត្តកំពត។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកការងារផ្សព្វផ្សាយ ដើម្បីអនុវត្តការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ប្រសិទ្ធភាព និងទាន់ពេលវេលា សំដៅធានាថា សាធារណជន និងប្រជាពលរដ្ឋក្រុមគោលដៅទទួលបានព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ និងយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញសម្រាប់ការអនុវត្ត។
វគ្គបណ្ដុះបណ្ដាលនេះមានការអញ្ជើញពី លោក លោកស្រីថ្នាក់ដឹកនាំអមប្រតិភូ លោក លោកស្រីប្រធានសាខា ម.ជ.ជ. មន្ត្រីជំនាញតំណាងទាំង២៥ រាជធានី ខេត្ត តំណាង GIZ សរុបចំនួន៥៥នាក់។

















