កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម លេីកទី២ អាណត្តិទី២

ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥

ទីស្ដីការក្រសួងសង្គមកិច្ច៖ នារសៀលថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិជាតិជំនួយសង្គម បានដឹកនាំ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម លេីកទី២ អាណត្តិទី២។

កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គនាយក តំណាងក្រសួង ស្ថាប័ន អគ្គនាយក ម.ជ.ជ. ដែលជាអនុប្រធាន សមាជិក សមាជិកា តំណាងបុគ្គលិកដែលជាសមាជិកស្វ័យប្រវត្តិ ក្រុមប្រឹក្សាភិបាល និងលោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន អង្គភាព​និងមន្ត្រីជំនាញពាក់ព័ន្ធនៃ ម.ជ.ជ.។

កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សា លេីរបៀបវារៈចំនួន៣ ដូចខាងក្រោម៖
១. ពិនិត្យរបាយការណ៍វឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់មូលនិធិជាតិជំនួយសង្គម
២. វឌ្ឍនភាពនៃការរៀបចំរបាយការណ៍ទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ(ឆ្នាំគោល) និងការកំណត់ទុនគ្រាដំបូងរបស់ មូលនិធិជាតិជំនួយសង្គម
៣. ការងារផ្សេងៗ។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.