កិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំធ្វើបច្ចុប្បន្នភាពគណនីទោល របស់គ្រួសារ ទទួលផល ពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ឱ្យទៅជាគណនីប្រាក់សន្សំ

ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៦

មូលនិធិជាតិជំនួយសង្គម ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំធ្វើបច្ចុប្បន្នភាពគណនីទោល របស់គ្រួសារ ទទួលផល ពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ឱ្យទៅជាគណនីប្រាក់សន្សំ (Full Saving Account) ជាមួយនិងតំណាងធនាគារវីង ។កិច្ចប្រជុំខាងលើមានបំណងគ្រោងនឹងរៀបចំធ្វើបច្ចុប្បន្នភាពគណនីទោល របស់គ្រួសារទទួលផល ឱ្យទៅជាគណនីប្រាក់សន្សំ (Full Saving Account) ស្របតាមតម្រូវការ និងការស្ម័គ្រចិត្ត របស់ម្ចាស់គណនី ដើម្បីមានលទ្ធភាពក្នុងការប្រើប្រាស់ ជាគណនីសម្រាប់គ្រួសារផ្ទាល់ផង សម្រាប់ទទួលអត្ថប្រយោជន៍ពីកម្មវិធីនានាផង និងអាចប្រើប្រាស់មុខងារជាច្រើន របស់ធនាគារវីង បានពេញលេញ រួមទាំង អាចដាក់ជាប្រាក់សន្សំ ដើម្បីទទួលបានការប្រាក់ផងដែរ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកជំទាវ លោក លោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្រ្តីជំនាញនៃមូលនិធិជាតិជំនួយសង្គម។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.