កិច្ចប្រជុំពិនិត្យពិភាក្សាលើការងារអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងទិន្នន័យ សមាគមអតីតយុទ្ធជន និងអតីតនិវត្តជនកម្ពុជា

ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦

ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោក សៅ យ៉េង ប្រធាននយកដ្ឋានគ្រប់គ្រងព័ត៌មានវិទ្យាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញជួបពិភាក្សាជាមួយតំណាងសមាគមអតីតយុទ្ធជន និងអតីតនិវត្តជនកម្ពុជា ដើម្បីផ្ដល់ទិន្នន័យស្ថិតិរបស់អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលដែលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាដើម្បីដាក់ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ អ.ន.ក.តាមបែបឌីជីថល និងផ្តល់ធាតុចូលដើម្បីឱ្យប្រព័ន្ធខាងលើដំណើការរៀបចំដោយរលូន។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃមូលនិធិជាតិជំនួយសង្គម។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.