ពិធីប្រគល់ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកជូនគ្រួសារសពអតីតយុទ្ធជន និងគ្រួសារសពអតីតមន្ត្រីរាជការស៊ីវិលសរុបចំនួន ១៣សព
ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៦
ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ សាខា ម.ជ.ជ.ខេត្តត្បូងឃ្មុំ បានសហការជាមួយមន្ទីរស.អ.យ និង អ.ន.ក បានរៀបចំពិធីប្រគល់ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកជូនគ្រួសារសពអតីតយុទ្ធជន និងគ្រួសារសពអតីតមន្ត្រីរាជការស៊ីវិលសរុបចំនួន ១៣សព ដែលមានថវិកាសរុបចំនួន ១៣៧,៣២៨,០០០ រៀលក្នុងនោះ៖
– សពអតីតយុទ្ធជនចំនួន០៤សព (និវត្តជនចំនួន០៣សព និជនពិការ០១សព )សរុបថវិកាចំនួន ៤៩ ៤៤០ ០០០រៀល
– សពអតីតមន្ត្រីរាជការស៊ីវិលជានិវត្តជនចំនួន០៩សព ថវិកាសរុបចំនួន ៨៧ ៨៨៨ ០០០រៀល។















