ការបើកប្រាក់គោលនយោបាយរបបសន្តិសសុខសង្គមជូនគ្រួសារសពឯកឧត្តម រស់ រឿន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៦
នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ លោកស្រី ប្រាក់ ថាវៈភារី អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានអញ្ជើញបើកប្រាក់គោលនយោបាយរបបសន្តិសសុខសង្គមជូនគ្រួសារសពឯកឧត្តម រស់ រឿន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅបុរីហាយធិច លុចសារី សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

















