ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពសាខាមូលនិធិជាតិជំនួយសង្គម ដើម្បីត្រៀមអនុវត្តកម្មវិធីជាតិជំនួយពិសេសរបស់រាជរដ្ឋាភិបាលសម្រាប់ជនភៀសសឹក

ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៦

ខេត្តបាត់ដំបង ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ មូលនិធិជាតិជំនួយសង្គម បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពសាខាមូលនិធិជាតិជំនួយសង្គម ដើម្បីត្រៀមអនុវត្តកម្មវិធីជាតិជំនួយពិសេសរបស់រាជរដ្ឋាភិបាលសម្រាប់ជនភៀសសឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម និងឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ។វគ្គបណ្តុះបណ្តាលនេះមានគោលបំណង អភិវឌ្ឍសមត្ថភាពមន្ត្រីជំនាញរបស់សាខាមូលនិធិជាតិជំនួយសង្គមខេត្ត។វគ្គបណ្តុះបណ្តាលនេះក៏មានការចូលរួមពីលោកអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ លោកប្រធាននាយកដ្ឋានគោលនយោបាយ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម លោកប្រធាននាយកដ្ឋាន នៃម.ជ.ជ. លោកប្រធានសាខាម.ជ.ជ. អនុប្រធាន ប្រធានការិយាល័យជំនួយសង្គម សរុបចំនួនប្រមាណ ៥០រូប។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.