ពីធីជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកក្នុងជំរំសុវត្ថិភាពនៅខេត្តបន្ទាយមានជ័យ
ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦
ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦៖ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានអញ្ជើញអមដំណើរ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន និងឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកក្នុងជំរំសុវត្ថិភាពនៅខេត្តបន្ទាយមានជ័យ និងបន្តចុះពិនិត្យទិដ្ឋភាពនៃការអនុវត្តកម្មវិធីអន្តរាគមន៍សម្រាប់គ្រួសារភៀសសឹក ដែលរងផលប៉ះពាលក្នុងភូមិសាស្ត្រជម្លោះព្រំដែន និងចុះសួរសុខទុក្ខគ្រួសារទទួលផលនៅតាមខ្នងផ្ទះមួយចំនួន។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន អង្គភាព នៃមូលនិធិជាតិជំនួយសង្គម។

















