វគ្គបណ្តុះបណ្តាលស្តីពី “ប្រព័ន្ធគាំពារសង្គមឆ្លើយតបនឹងយេនឌ័រ”

ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៦

ខេត្តកំពង់ចាម៖ នាថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ ដោយបានការអនុញ្ញាតពីឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោក ហួ  តុលា អគ្គនាយករង បានអញ្ជើញចូលរួមជាតំណាងមូលនិធិជាតិជំនួយសង្គម និងជាគ្រូបង្គោលចែករំលែកក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ប្រព័ន្ធគាំពារសង្គមឆ្លើយតបនឹងយេនឌ័រ» ដែលរៀបចំដោយ អគ្គលេខាធិការដា្ឋនក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រោមកិច្ចគាំទ្រដោយមូលនិធិសហប្រជាជាតិដើម្បីកុមារប្រចាំនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរអបរំ មន្ទីរសុខាភិបាល មន្ទីរសង្គមកិច្ច មន្ទីរកិច្ចការនារី មន្ទីរផែនការ សាខាមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) និងសាខាបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ខេត្តកំពង់ឆ្នាំង កំពត កំពង់ធំ ព្រៃវែង ស្វាយរៀង កណ្តាល សៀមរាប កែប ព្រះសីហនុ និងមណ្ឌលគិរី ប្រមាណ ៧០ រូប។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.