វគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យា និងជំរុញការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត
ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៦
ថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ លោក អ៉ីម ប៊ុនឈឿន អនុប្រធាននាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស បានដឹកនាំមន្ត្រីជំនាញនាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស នៃម.ជ.ជ.ថ្នាក់កណ្ដាល ចុះបណ្តុះបណ្តាល ដល់សាខាមូលនិធិជាតិជំនួយសង្គមខេត្តតាកែវ ខេត្តស្វាយរៀង និងខេត្តព្រៃវែង ស្តីពី៖
១- ការសរសេរលិខិតរដ្ឋបាល សម្រាប់សាខាមូលនិធិជាតិជំនួយសង្គមរាជធានីខេត្ត
២-ការពង្រឹងការគ្រប់គ្រងវត្តមានមន្ត្រីរាជការ និងបុគ្គលិកជាប់ កិច្ចសន្យា
៣- ការងាររបស់ផ្នែកសហប្រតិបត្តិការ
៤-ផ្នែកទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយព័ត៌មាន។
ដែលមានសមាសភាពចូលរួមៈ
– ក្រុមការងារម.ជ.ជ.ថ្នាក់កណ្តាល
– ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកសាខាម.ជ.ជ.ទាំង៣ខេត្ត។

















