ការបើកផ្តល់ប្រាក់ឧបត្ថម្ភ និងកាតវីងជូនអ្នកទទួលផលក្នុង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ នៅខេត្តប៉ៃលិន
ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៦
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦៖ ក្រុមការងារសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន បានសហការជាមួយមន្ត្រីនៅពន្ធនាគារខេត្ត ដើម្បីបើកផ្តល់ប្រាក់ឧបត្ថម្ភជូនអ្នកទទួលផលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ ក្នុងករណីសម្រាលកូនសរុបចំនួន១នាក់ ស្មើនឹងទឹកប្រាក់ចំនួន ៤០០ ០០០រៀល។









