ពិធីប្រកាសដាក់ឱ្យដំណើរការ ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា(DSPP)

ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៦

នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦៖ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា(DSPP) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ, ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, និងឯកឧត្តម Derek YIP ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នៅសណ្ឋាគារសាន់ & មូន រីវើសាយ រាជធានីភ្នំពេញ។ ការដាក់ឱ្យប្រើប្រាស់ផតថល IDPoor លើថ្នាលឌីជីថល DSPP នេះ គឺជាការសម្រេចបាននូវបង្គោលចរថ្មីមួយបន្ថែមទៀត ក្នុងការបន្តជំរុញបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ដោយធ្វើទំនើបកម្មការគ្រប់គ្រងទិន្នន័យ និងពង្រឹងការធ្វើអន្តរប្រតិបត្តិការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំង ជួយបង្កើនប្រសិទ្ធភាព តម្លាភាពក្នុងការកំណត់អត្តសញ្ញាណពលរដ្ឋគោលដៅ និងការផ្តល់សេវាគាំពារសង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋបានទាន់ពេលវេលា និងប្រកបដោយបរិយាបន្ន។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធជាច្រើន ទាំងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយ សរុបប្រមាណ ២ ០០០នាក់។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.