គ្រួសារសពអតីតយុទ្ធជន និងគ្រួសារសពអតីតមន្ត្រីរាជការសុីវិល ចំនួន ១៥គ្រួសារបានទទួលប្រាក់ធានារ៉ាប់រងសង្គម ពីរាជរដ្ឋាភិបាល
ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៦
ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តព្រៃវែង និងខេត្តកំពត បានរៀបចំបើកផ្តល់ប្រាក់ធានារ៉ាប់រងសង្គម ជូន៖
+ខេត្តកំពង់ចាម
គ្រួសារសពអតីតមន្ត្រីរាជការស៊ីវិលជា និវត្តជនចំនួន ០៥សព សរុបទឹកប្រាក់ចំនួន ៥៣,៧១៥,០០០រៀល
+ខេត្តព្រះសីហនុ
ជូនគ្រួសារសពអតីតមន្ត្រីរាជការស៊ីវិលចំនួន ០១សព សរុបទឹកប្រាក់ចំនួន ១០,១៤០,០០០ រៀល
+ខេត្តព្រៃវែង
គ្រួសារសពអតីតមន្ត្រីរាជការស៊ីវិលជានិវត្តជនចំនួន ០៤សព ដែលមានទឹកប្រាក់សរុបចំនួន ៤៦,៨៩៨,០០០រៀល
+ខេត្តកំពត
គ្រួសារសពនិវត្តជន និងសពជនបាត់បង់សម្បទាវិជ្ជាជីវៈ ចំនួន ០៥សព សរុបទឹកប្រាក់ចំនួន ៥០,៥៨២,០០០រៀល។

















