កិច្ចប្រជុំពិភាក្សាអំពីការកំណត់តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តកិច្ចគាំពារសង្គម ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងការឆ្លើយតបនឹងយេនឌ័រ

ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៦

នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ដោយបានការអនុញ្ញាតពីឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោក ហួ តុលា អគ្គនាយករង និងជាសមាជិកក្រុមអ្នកដឹកនាំសម្រាប់ការផ្លាស់ប្តូរដើម្បីសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុ និងគាំពារសង្គម បានចុះសិក្សា និងពិភាក្សាអំពីការកំណត់តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់រដ្ឋបាលរដ្ឋបាលឃុំ រដ្ឋបាលស្រុក និងរដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំដោយ ឯកឧត្តម ឆេង វឌ្ឍនៈ អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួងមហាផ្ទៃ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្ដល់នូវទស្សនទានជារួមពាក់ព័ន្ធនឹងការអនុវត្តធុរកិច្ចប្រកបដោយបរិយាបន្ន និងផ្ដល់ជាវេទិកាដល់បណ្ដាអង្គភាពពាក់ព័ន្ធដើម្បីពិគ្រោះយោបល់លើការអនុវត្តនូវគោលការណ៍ប្រកបដោយបរិយាបន្ន ដើម្បីស្វែងរកនូវចំណុចរួមមួយឈានទៅដល់ការកំណត់នូវយន្តការសម្របសម្រួលរួមរវាងអង្គភាពពាក់ព័ន្ធលើការអនុវត្តគោលការណ៍ប្រកបដោយបរិយាបន្ននេះ ដែលជាលទ្ធផល នឹងជួយសម្រួលដល់ជីវភាពរស់នោប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ជាពិសេស អ្នកប្រើប្រាស់ដែលងាយរងគ្រោះ។ការចុះសិក្សានេះត្រូវបានបែកចែកជា៣ក្រុម ដែលក្រុមទី១ ដឹកនាំដោយឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ដែលត្រូវជួបពិភាក្សាជាមួយរដ្ឋបាលខេត្ត ក្រុមទី២ដឹកនាំដោយលោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ចុះពិភាក្សាជាមួយរដ្ឋបាលស្រុកទឹកឈូ និងក្រុមទី៣ដឹកនាំដោយលោក ខោល យុទ្ធលី អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប ចុះសិក្សានៅរដ្ឋបាលឃុំត្រពាំងសង្កែ។ដំណើរការនៃការចុះសិក្សានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៤រួមមាន៖
១. ពិនិត្យមើលអំពីរបៀបនៃការអនុវត្តកិច្ចគាំពារសង្គមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
២. ស្វែងយល់អំពីចំណុចខ្វះខាត និងបញ្ហាប្រឈមនានានៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់ កិច្ចគាំពារសង្គម លើចំណុចគួកែលម្អបន្ថែមទៀត
៣. ស្វែងយល់អំពីរបៀបនៃការយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ
និងការឆ្លើយតបយេនឌ័ររបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់កិច្ចគាំពារសង្គម

៤. ពិនិត្យ ផ្ទៀងផ្ទាត់ និងកែលម្អឯកសារទស្សនទានរួម។ ដោយមានការអញ្ជើញចូលមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ខេត្តដែលដឹកនាំដោយ លោកជំទាវ មុយ វិរ័ត្ន អភិបាលរងខេត្ត និងតំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តកំពត សរុបចំនួន ២១ ។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.