ពិធីប្រគល់ប្រាក់បេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិកអតីតយុទ្ធជនចំនួន១គ្រួសារ
ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦
នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនបានចូលរួមពិធីប្រគល់ប្រាក់បេឡាមរណសង្គ្រោះដែលដឹកនាំដោយលោក រស់ នឿន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបាន ស្រីមុំ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិនរួមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ ទៅប្រគល់ប្រាក់បេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិកអតីតយុទ្ធជនចំនួន១គ្រួសារ(ពិការ)ស្មើនឹងទឹកប្រាក់៤,០០០,០០០រៀល។









