ថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦៖ ក្រុមការងារសាខាមូលនិធិជាតិជំនួយសង្គមខេត្តសៀមរាប បានសហការជាមួយមន្ត្រីនៅពន្ធនាគារខេត្ត ដើម្បីបើកផ្តល់ប្រាក់ឧបត្ថម្ភជូនអ្នកទទួលផលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ ចំនួន៣នាក់ ស្មើនឹងទឹកប្រាក់ចំនួន ២៤០ ០០០រៀល។
ថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៦
ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ សាខាម.ជ.ជ.ខេត្តឧត្តរមានជ័យ និងខេត្តកំពង់ធំ បានរៀបចំប្រគល់ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងឧបត្ថម្ភមួយលើកជូន៖
+ខេត្តឧត្តរមានជ័យ
គ្រួសារសពចំនួន ៥នាក់ក្នុងនោះគ្រួសារជនពិការចំនួន៣នាក់ និងគ្រួសារសពនិវត្តជនចំនួន២នាក់ ដែលសរុបទឹកប្រាក់អស់ចំនួន ៦៥ ២៧២ ៥០០រៀល
+ខេត្តកំពង់ធំ
គ្រួសារសពអតីតមន្ត្រីរាជការសុីវិលចំនួន ៨នាក់ ដែលសរុបជាទឹកប្រាក់ចំនួន ៧៩,៧២៨,១០០រៀល។

















