ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៦
អគារ ម.ជ.ជ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦៖ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានដឹកនាំកិច្ចប្រជុំស្តីពី ការអនុវត្តថវិកាក្រោមកម្មវិធីជាតិជំនួយសង្គមនិងរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ព្រមទាំងតួនាទីគាំទ្រការអនុវត្តរបស់សាខាមូលនិធីជាតិជំនួយសង្គមទាំង២៥ រាជធានី-ខេត្ត ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញ (Google Meet) ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ អ៊ុយ ច័ន្ទនិមល អគ្គនាយករង និងជាសមាជិកក្រុមប្រឹក្សាភិបាលតំណាងបុគ្គលិក តំណាងនាយកដ្ឋានពាក់ព័ន្ធ លោក លោកស្រី ប្រធានសាខា អនុប្រធានសាខា ប្រធានការិយាល័យ និងមន្រ្តីជំនាញពាក់ព័ន្ធ ទាំង២៥រាជធានី-ខេត្ត ។ កិច្ចប្រជុំនេះផ្ដោតទៅលើការអនុវត្តថវិការក្រោមកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមសម្រាប់ អតីតមន្ត្រីការស៊ីវិល និងអតីតយុទ្ធជន ព្រមទាំងតួនាទីគាំទ្រការអនុវត្តរបស់សាខា មូលនិធិជាតិជំនួយសង្គមទាំង២៥ រាជធានី-ខេត្ត ដូចខាងក្រោម៖
• មតិណែនាំរបស់ឯកឧត្តមប្រតិភូ លើបេសកកម្មរបស់ម.ជ.ជ. និងតួនាទីភារកិច្ចរបស់សាខាម.ជ.ជ. ទាំង២៥រាជធានី-ខេត្ត
• ការចំណាយថវិកាបេសកកម្មក្នុងប្រទេសឆ្នាំ២០២៥ របស់សាខា រាជធានីខេត្ត
• វិធាន និងនីតិវិធីអនុវត្តថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ថ្នាក់ជាតិ
• ក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការ។

















