យុទ្ធនាការចុះឈ្មោះចូលកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ជូនគ្រួសារភៀសសឹកដែលអាជ្ញាធររៀបចំឱ្យស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន

ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៦

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦​៖ ដោយមានការចង្អុលបង្ហាញផ្ទាល់ពី​ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ក្រុមការងារ​ ម.ជ.ជ.​ ថ្នាក់កណ្ដាល​ ព្រមទាំង ក្រុមការងារសាខា ម.ជ.ជ. ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងតំណាងUNICEF សហការជាមួយអាជ្ញាធរខេត្ត បានចុះយុទ្ធនាការចុះឈ្មោះចូលកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់គ្រួសារភៀសសឹកដែលអាជ្ញាធររៀបចំឱ្យស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលទើបទទួលបានបណ្ណសមធម៌ថ្មី។ យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចុះផ្តល់ការគាំទ្រដល់ដំណើរការនៃការចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ​ ដូចជាគ្រួសារគោល និងសមាជិកដែលមានភាពងាយរងគ្រោះ ដើម្បីអាចទទួលផលពីកម្មវិធីបានគ្រប់ៗគ្រួសារ និងអាចទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ចាប់ពីខែមេសា ឆ្នាំ២០២៦នេះតទៅ។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.