យុទ្ធនាការចុះឈ្មោះចូលកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ជូនគ្រួសារភៀសសឹកដែលអាជ្ញាធររៀបចំឱ្យស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន
ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៦
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមូលនិធិជាតិជំនួយសង្គម រួមជាមួយ សាខា ម.ជ.ជ. ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងតំណាងUNICEF និងមានកិច្ចសហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ រដ្ឋបាលឃុំគោករមៀត និងឃុំអូរបីជាន់ បានបន្តប្រចាំការសម្របសម្រួលដល់ដំណើរការនៃការចុះឈ្មោះចូលកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់គ្រួសារភៀសសឹកដែលអាជ្ញាធររៀបចំឱ្យស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលទើបទទួលបានបណ្ណសមធម៌ថ្មី។

















