ការបើកផ្តល់ប្រាក់ឧបត្ថម្ភកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ នៅខេត្តកណ្តាល
ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៦
នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦៖ ក្រុមការងារសាខាមូលនិធិជាតិជំនួយសង្គមខេត្តកណ្តាល បានសហការជាមួយមន្ត្រីពន្ធនាគារខេត្ត ដើម្បីបើកផ្តល់ប្រាក់ឧបត្ថម្ភជូនអ្នកទទួលផលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ ចំនួន ០៦នាក់ ក្នុងនោះស្ត្រីមានផ្ទៃពោះចំនួន១នាក់ ស្ត្រីសម្រាលកូនចំនួន ០១នាក់ និងពិនិត្យក្រោយសម្រាលចំនួន០៤នាក់ស្មើនឹងទឹកប្រាក់ចំនួន ៩៦០ ០០០រៀល។











