ការបើកផ្តល់ប្រាក់ឧបត្ថម្ភកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ នៅខេត្តកំពង់ចាម និងខេត្តបាត់ដំបង

ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦

ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦៖ ក្រុមការងារសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ចាម និងខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីនៅពន្ធនាគារខេត្ត ដើម្បីបើកផ្តល់ប្រាក់ឧបត្ថម្ភជូនអ្នកទទួលផលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារតាម៖

១. ខេត្តកំពង់ចាម បានចំនួន២នាក់ ស្មើនឹងទឹកប្រាក់ចំនួន ១៦០ ០០០រៀលគត់

២. ខេត្តបាត់ដំបង បានចំនួន៤នាក់ ស្មើនឹងទឹកប្រាក់ចំនួន ៣២០ ០០០រៀលគត់

*សរុបចំនួន៦នាក់ ស្មើនឹងទឹកប្រាក់ចំនួន ៤៨០ ០០០រៀគត់ល។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.