ការចុះតាមដានការអនុវត្តកម្មវិធីអន្តរាគមន៍ពិសេស របស់រាជរដ្ឋាភិបាល សម្រាប់គ្រួសារភៀសសឹក នៅខេត្តពោធិ៍សាត់
ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦
នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ក្រុមការងារម.ជ.ជ. ថ្នាក់កណ្ដាលបានចុះពិនិត្យ និងតាមដានការអនុវត្តកម្មវិធីអន្តរាគមន៍ពិសេស របស់រាជរដ្ឋាភិបាល សម្រាប់គ្រួសារភៀសសឹក នៅខេត្តពោធិ៍សាត់ ដែលជាខេត្តមួយក្នុងចំណោមខេត្តទាំង៥ ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រុមការងារបានចុះពិនិត្យទីតាំងដែលគ្រួសារភៀសសឹកដែលកំពុងទទួលផលពីកម្មវិធីអន្តរាគមន៍ សម្រាប់ការស្តារលំនៅដ្ឋាន ការស្តារជីវភាព ទ្រទ្រង់ជីវភាព និងពិនិត្យការអនុវត្តកម្មវិធីរបស់អាជ្ញាធរមូលដ្ឋាន ការបើកផ្តល់របស់គ្រួសារភៀសសឹក ពិសេសនោះគឺសម្របសម្រួលដោះស្រាយកត្តាប្រឈមនានា ដើម្បីធានាដល់ការបើកផ្តល់ប្រាក់ឧបត្ថម្ភបានទាន់ពេលវេលា។











