គ្រួសារសពនិវន្តជន និងគ្រួសារសពជនបាត់បង់សម្បទាវិជ្ជាជីវៈ សរុបចំនួន១០គ្រួសារ បានទទួលប្រាក់គោលនយោបាយរបបសន្តិសុខសង្គមពីរាជរដ្ឋាភិបាល
ថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៦
នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦៖ ក្រុមការងារសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពត បានបើកផ្ដល់មូលប្បទានប័ត្រដែលជាប្រាក់គោលនយោបាយរបបសន្តិសុខសង្គមជូនគ្រួសារសពនិវន្តជន និងគ្រួសារសពជនបាត់បង់សម្បទាវិជ្ជាជីវៈ សរុបចំនួន១០គ្រួសារ ស្មើនឹងទឹកប្រាក់សរុបចំនួន ១០០ ៩៨០ ០០០រៀល។
















